ក្មេងស្រី២នាក់បងប្អូនបង្កើត(កូនភ្លោះ) ជួបគ្រោះថ្នាក់ចរាចរណ៏ក្នុងនោះម្នាក់បានស្លា..ប់ ម្នាក់ទៀតរបួសធ្ងន់ - Meas Sara News

Breaking

Tuesday, June 7, 2022

ក្មេងស្រី២នាក់បងប្អូនបង្កើត(កូនភ្លោះ) ជួបគ្រោះថ្នាក់ចរាចរណ៏ក្នុងនោះម្នាក់បានស្លា..ប់ ម្នាក់ទៀតរបួសធ្ងន់

ខេត្តព្រះសីហនុ÷ យោងតាមសមត្ថកិច្ចប្រាប់ថា ក្មេងស្រី២នាក់បងប្អូនបង្កើត(កូនភ្លោះ) ជួបគ្រោះថ្នាក់ចរាចរណ៏ក្នុងនោះម្នាក់បានស្លា..ប់ ម្នាក់ទៀតរបួសធ្ងន់ កាលពីម៉េាង០២និង៤០នាទីថ្ងៃទី០៦ខែមិថុនា២០២២ លេីផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ ១៧៨- ១៧៩ ស្ថិតក្នុងភូមិវាលធំ ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។


 បើតាមរបាយការណ៏ពីសមត្ថកិច្ចបញ្ជាក់ថា គ្រោះថ្នាក់ចរាចរណ៏នេះកើតឡើង រវាងម៉ូតូ ០១គ្រឿងម៉ាក HONDA DREAMS C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ1J​-6270  បើកបរទិសដៅចេញពីផ្លូវសម្តចព្រះសង្ឃរាជទេពវង្ស អ្នកបើកបរឈ្មោះ ប៉ាក់ ស្រីតូច ភេទ ស្រី អាយុ​១៤ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ និងអ្នករួមដំណើរម្នាក់ ឈ្មោះ ប៉ាក់ ស្រីធំ ភេទស្រី អាយុ១៤ឆ្នាំ មុខរបរកម្មករទឹកសុទ្ធ អ្នកទាំង០២មានទីលំនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុជាបងប្អូនភ្លោះ បានជ្រុលទៅ​បុកប៉ះរថយន្ដ០១គ្រឿងម៉ាកHI NO ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3A-0934 (អ្នកបើក​បរមិនស្គាល់អត្ត​ស​ញ្ញា​ណរត់​គេចខ្លួនបាត់)​បើក​បរលើផ្លូវជាតិលេខ៤ក្នុងទិស​ដៅពីភ្នំពេញ-ខេត្តព្រះសី​ហនុ ដោយភាគីខាងម៉ូតបុកប៉ះចំ​ហៀងខាងស្តាំរថយន្តតែម្តង បណ្តាលឲ្យឈ្មោះ ប៉ាក់ ស្រីធំ អ្នករួមដំណើរលើម៉ូតូស្លា..ប់នៅមន្ទីរពេទ្យ និងឈ្មោះ ប៉ាក់ ស្រីតូច អ្នក​បើកបរម៉ូតូ រងរបួសធ្ងន់  ។​


  ករណីនេះសមត្ថកិច្ចជំនាញអធិការដ្ឋាននគរបាលស្រុកព្រៃនប់បាននាំយកវត្ថុតាងរថយន្តនិងម៉ូតូ មកចាត់ចែងបន្ដតាមនីតិវិធី ៕



 

No comments:

Post a Comment

Pages