រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត - Meas Sara News

Breaking

Tuesday, June 7, 2022

រដ្ឋបាលខេត្តស្ទឹងត្រែង បើកកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

នៅព្រឹកថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០២២នេះឯកឧត្តម ឈាង ឡាក់ ប្រធានក្រុមប្រឹក្សាខេត្តស្ទឹង​ត្រែង​បានអញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៧ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។ ដោយមាន​ការ​អញ្ជើ​ញ​ចូលរួមពីសំណាក់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត ឯកឧត្តម លោក​​​ជំទាវ​សមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាលសាលាខេត្ត អភិបាល​ក្រុង ស្រុក កងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ មន្ទីរអង្គភាពជុំវិញខេត្ត នាយក នាយករងទីចាត់ការ អង្គភាពចំ​ណុះសាលាខេត្ត និងមន្រ្តីពាក់ព័ន្ធ កិច្ចប្រជុំនេះប្រព្រឹត្តិទៅនៅសាលប្រជុំធំសាលាខេត្ត។


កិច្ចប្រជុំបានធ្វើការពិនិត្យ និងអនុម័តលើរបៀបវារៈសំខាន់ៗរួមមាន៖

១).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត។

២).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែឧសភា ឆ្នាំ២០២២ និងទិសដៅការងារសម្រាប់អនុវត្តនៃខែបន្ទាប់របស់រដ្ឋបាលខេត្ត។

៣).ការពិនិត្យ និងអនុម័តលើសេចក្តីព្រាងប្រតិទិនកិច្ចប្រជុំសាមញ្ញសម្រាប់រយៈពេល១២ ខែ ក្នុងឆ្នាំទី៤ របស់ក្រុមប្រឹក្សាខេត្ត

៤).របាយការណ៍សង្ខេប ស្តីពីលទ្ធផលនៃការអនុវត្តផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំ សម្រាប់ពាក់កណ្តាលអាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្ត

៥).បញ្ហាផ្សេងៗ 

៦).មតិបូកសរុប និងបិទកិច្ចប្រជុំ៕







 

No comments:

Post a Comment

Pages