ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញបើកការដ្ឋានដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តោយផ្លូវជាតិលេខ៥ - Meas Sara News

Breaking

Tuesday, October 6, 2026

ថ្នាក់ដឹកនាំខេត្តកំពង់ឆ្នាំង អញ្ជើញបើកការដ្ឋានដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តោយផ្លូវជាតិលេខ៥

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៦ តុលា ២០២៦ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងឯកឧត្ដម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អេង គន្ធា អគ្គនាយករងអគ្គីសនីកម្ពុជា បានអញ្ជើញចូលរួមពិធីបើកការដ្ឋានដំឡើងប្រព័ន្ធអំពូលភ្លើងបំភ្លឺផ្លូវប្រើថាមពលពន្លឺព្រះអាទិត្យ តាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង។


ឯកឧត្តមអភិបាលខេត្ត ក្នុងនាមគណ:អភិបាលខេត្ត ក្រុមប្រឹក្សាខេត្ត ក៏ដូចជាប្រជាពលរដ្ឋខេត្តកំពង់ឆ្នាំង សូមគោរពថ្លែងអំណរគុណសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លាជាអំពូលសូឡាបំភ្លឺផ្លូវ ដើម្បីផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរពេលយប់ លើកកម្ពស់សោភ័ណភាព ពង្រឹងសុខសុវត្ថិភាពសាធារណៈ និងកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។


ប្រភព៖ រដ្ឋបាលខេត្តកំពង់ឆ្នាំង





 

No comments:

Post a Comment

Pages